រដូវភ្ជុំបិណ្ឌ
បិណ្ឌ តូច ច្រូច ទឹក នឹក បិណ្ឌ ធំ
ហៅ ផៅ ប្រមុំ ភ្ជុំ បុណ្យ ខ្មែរ
ទោះ ជា ក្រុង ផ្សារ ចំការ ស្រែ
ជុំ គ្នា អ៊ូអែ ថែ ទំនៀម។
ហៅ ផៅ ប្រមុំ ភ្ជុំ បុណ្យ ខ្មែរ
ទោះ ជា ក្រុង ផ្សារ ចំការ ស្រែ
ជុំ គ្នា អ៊ូអែ ថែ ទំនៀម។
បិណ្ឌ តូច ផ្តួច ចិត្ត គិត ពេកពន់
ពុកម៉ែ មាន គុណ ធន សាច់ ឈាម
តា ដូន ប្អូន បង ប៉ង ជួប ភ្លាម
ឆ្ងាយ ជិត ព្យាយាម ទាមទារ ជុំ។
ពុកម៉ែ មាន គុណ ធន សាច់ ឈាម
តា ដូន ប្អូន បង ប៉ង ជួប ភ្លាម
ឆ្ងាយ ជិត ព្យាយាម ទាមទារ ជុំ។
បិណ្ឌ ភ្ជុំ រដូវ នូវ ទម្លាប់
ចែក កេរ ជា ទ្រព្យ ភ័ព្វ ភិរម្យ
នាំ គ្នា ធ្វើ បុណ្យ ផ្សង សុខដុម
គ្រប់ ជាតិ សូម ជុំ នឹង គ្នា អើយ។
ចែក កេរ ជា ទ្រព្យ ភ័ព្វ ភិរម្យ
នាំ គ្នា ធ្វើ បុណ្យ ផ្សង សុខដុម
គ្រប់ ជាតិ សូម ជុំ នឹង គ្នា អើយ។
ម៉ោះ! យើង នាំ គ្នា ទៅ វត្ត ប្រារព្ធ បុណ្យ ភ្ជុំបិណ្ឌ កុំ ខាន !!
ដកស្រង់ហ្វេសប៊ុកផេក អ្នកស្រី កែវ ច័ន្ទបូរណ៍
No comments: