ឆាក្តៅសាច់មាន់
♥ គ្រឿងផ្សំ៖
- ភ្លៅមាន់ 300 ក្រាម (កាត់ជាដុំៗ)
- គល់ស្លឹកគ្រៃ២គល់
- ស្លឹកក្រូចសើច ៤សន្លឹក
- ដើមខ្ទឹម ៣ដើម
- ម្រះព្រៅមួយបាច់
- ម្ទេស 4ផ្លែ (ហាន់)
- សណ្តែកដីលីងមួយក្តាប់
- ខ្ទឹមស 5 កំពិស (ចិញ្រាំអោយល្អិត)
- ស្ករកន្លះស្លាបព្រាបាយ
- ទឹកត្រីកន្លះស្លាបព្រាបាយ
- ប្រេងខ្យងមួយស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវមួយស្លាបព្រាកាហ្វេ
- ប្រេងឆា 2 ស្លាបព្រាបាយ
♥
វិធីធ្វើ៖
1) សាច់មាន់ដែលកាត់ដុំៗរួចហើយដាក់ប្រឡាក់គ្រឿង
ម្សៅស៊ុបរួចដាក់បំពងអោយស្រពាប់បន្តិចរួចដួសដាក់ចាន។
2) គល់ស្លឹកគ្រៃ ម្ទេស ហាន់បញ្ឆិត
ស្លឹកក្រូចសើចហាន់អោយល្អិត ដើមខ្ទឹម ហាន់កង់ៗខ្លីល្មម បេះយកស្លឹកម្រះព្រៅ ។
3) ដាក់ខ្ទះអោយក្តៅ ចាក់ប្រេងឆាចូល
ដាក់ខ្ទឹមចិញ្ច្រាំបំពង ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស
បន្ទាប់មកដាក់សាច់មាន់ រួចបង់គ្រឿងចូល ស្កសរ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង។ ឆាប្រហែល
10 នាទី ដល់ស្ងួតទឹកទើបដាក់សណ្តែកដី ស្លឹកម្រះព្រៅ និងគល់ខ្ទឹម។
ឆាប្រឡប់អោយសព្វរហូតដល់ស្លឹកម្រះព្រៅស្លោកបន្តិចរួចដាក់ខ្ទះចុះទុកជាការស្រេច៕


No comments: