Header Ads

Seo Services

ទម្លាប់ 5 យ៉ាងដែលធ្វើអោយអ្នកមិនមានថ្ងៃធាត់ពេញមួយជីវិត


ពាក្យថាធាត់សំរាប់សម័យបច្ចុប្បន្នបើបានឮហើយមានអារម្មណ៏ថាឈឺចិត្ត បៀបបាននឹងវិញ្ញាណអាក្រក់តាមលង បើសិនជាវាសណ្ធិតលើនរណាម្នាក់ហើយ កុំសង្ឃឹមថាមានក្តីសុខឡើយពីព្រោះ ការធាត់គឺប្រៀបបីដូចជាមាត់ទ្វារដែលបើកចំហរចាំទទួលយកនូវរោគភ័យទាំងពួងដែលនឹងធ្វើអោយរាងកាយយើងចាប់ផ្តើមចុះទ្រុឌទ្រោមជាលំដាប់។ តែកុំអាលភ័យសំរាប់អ្នកដែលធាត់ស្រាប់ហើយនោះ យើងខ្ញុំមានទម្លាប់ 5យ៉ាងដែលអ្នកគួរប្រតិបត្តិខ្ជាប់ខ្ជួន បើសិនជាធ្វើតាមបានមែននោះ អ្នកដែលធាត់នោះនឹងចាប់ផ្តើមស្រកទំងន់ ចំណែកអ្នកដែលស្គមក៏មិនមានផ្លូវដែលត្រូវធាត់នោះដែរ។


1-គ្រប់គ្រងអាហារដោយកំណត់កាឡូរី
ងាយៗ គឺកុំបណ្តោយតាមចិត្តចង់ពេក កុំគិតវាមិនអីទេគ្រាន់តែបញ្ចេញពលកម្មបន្តិចក៏អាចដុតបំផ្លាញឋាមពលដែលលើសនោះបានហើយ។ ហេងស៊យបន្ទាប់ពីញ៉ាំអាហារទាំងអស់នោះហើយ អាចនឹងដើរធ្លាក់លូទឹកស្អុយបាក់ជើងក៏មិនដឹង​ តើអាហារដែលបរិភោគទៅហើយត្រូវធ្វើដូចម្តេច? បើអាយុអ្នកកាន់តែច្រើន ប្រព័ន្ធរំលាយអាហារកាន់តែខ្សោយ។ ឃើញទេ?​ ប្រសិនជាអ្នកមិនគ្រប់គ្រងវាពីឥឡូវនេះទៅទេ អនាគតនឹងពិបាកគ្រប់គ្រងអាហារ និងកំណត់កាឡូរីដោយរបៀបណាដោយមិនចាំបាច់មកចាំរាប់វា។ យើងខ្ញុំមានអាថ៌កំបាំងមកប្រាប់គឺ​ ៖ ផឹកទឹកស្អាតតែប៉ុណ្ណោះ បន្ថយអាហារសំរាម នំប៉័ង នំខេក ឃុកឃី បើអាចបន្ថយបានក៏ល្អ បរិភោគបន្ថែ ផ្លែឈើអោយបានគ្រប់ល្មមរៀងរាល់ថ្ងៃ ហើយជាពិសេសគឺបរិភោគនូវបរិមាណដែលសមគួរ។


2-យកចិត្តទុកដាក់រឿងអាហារដែលមានគុណភាព
បន្តពីទម្លាប់ទីមួយ ពេលដែលអ្នកកំណត់បរិមាណអាហារដែលទទួលទានហើយឈានដល់ជ្រើសរើសអាហារដែលមានគុណភាព។ អាហារមានគុណភាពយ៉ាងម៉េចទៅ? គឺសំដៅលើអាហារ 5 ក្រុមដែលរាងកាយត្រូវការចាំបាច់ប្រចាំថ្ងៃ។ អាហារប្រភេឆ្លងកាត់ការកែឆ្នៃដូចជាសាច់ក្រក ហេម សាច់ប៊េកខន បើអាចជាសបានកាន់តែប្រសើរ។


3-ផឹកទឹកស្អាតអោយបានច្រើនៗ
អ្នកគួរផឹកទឹកអោយបាន 8 កែវក្នុងមួយថ្ងៃ ដែលក្នុងមួយកែវៗ ចំណុះ 240cc គឺផឹកម្តងបន្តិចៗ មិនមែនផឹកតែម្តងអោយអស់ 8 កែវនោះទេ !។ ហេតុអ្វីចាំបាច់ផឹកទឹកអោយច្រើន? ពីព្រោះទឹកវាមានប្រយោជន៏នោះអី !​ ទីមួយវាជួយប្រព័ន្ធរំលាយអាហារ បន្ទាប់វាជួយសុខភាពស្បែក ភ្នែកភ្លឺថ្លា ចលនាឈាមរត់ ឃើញអត់វាមានប្រយោជន៍ណាស់ តែត្រូវប្រាកដថាទឹកនោះស្អាតផង។


3-ហាត់ប្រាណជាប្រចាំ
ទម្លាប់ទីមួយដល់ទីបី យើងសង្កត់ធ្ងន់ទៅលើការបរិភោគ តែបើទម្លាប់បន្ទាប់ជាការដេកវិញនោះក៏ក្នុងជាតិនេះគ្មានថ្ងៃស្គមដែរ។ កាលដែលញ៉ាំហើយគេងវាមិនល្អទេបាទ ក្រៅពីវាធ្វើអោយធាត់ហើយ ថែមទាំងមានរោគឡើងជាតិអាស៊ីដទៀត។ ត្រូវហើយទម្លាប់ទី 4 ដែលត្រូវធ្វើនោះគឺការហាត់ប្រាណ ។ ការហាត់ប្រាណក្រៅពីជួយដុតបំផ្លាញជាតិខ្លាញ់ហើយវាថែមទាំងជួយសាងសាច់ដុំអោយរឹងមាំ ព្រមទាំងធ្វើអោយមានបុគ្គលិកលក្ខណៈល្អឡើង។ បើធ្វើបានដូច្នោះហើយប្រព័ន្ធរំលាយអាហារក៏ដើរបានស្រួលតាមនោះដែរ។


5-ធ្វើអោយបានខ្ជាប់ខ្ជួននិងធ្វើរហូតទៅទម្លាប់ចុងក្រោយនេះគឺមានភាពសំខាន់ណាស់ ព្រោះថាបើអ្នកមិនប្រតិបត្តិរហូតទៅទេ ធ្វើបីថ្ងៃ ឈប់មួយថ្ងៃ ឬធ្វើដោយយកចិត្តទុកដាក់តែមួយខែក៏ឈប់ វានឹងមិនបានផលទេ។ ការងារគ្រប់ប្រភេទនឹងសំរេចបានគឺអាស្រ័យដោយការព្យាយាម អត់ធន់ ការផ្លាស់ប្តូរទម្លាប់ក៏ដូចគ្នា ត្រូវព្យាយាម ធ្វើវាអោយទៅជានិស្ស័យ ធានាថាភាពធាត់វានឹងមកក្បែរអ្នកអស់មួយជីវិត។


No comments:

Powered by Blogger.