វិធីធ្វើកង្កែបបោក
គ្រឿងផ្សំ ៖
- កង្កែបធំ 3 ក្បាល
- សាច់ជ្រូកចិញ្ច្រាំ 150ក្រាម
គ្រឿង ៖
- គល់ស្លឹកគ្រៃ 2 ស្លាបព្រាបាយ (ហាន់អោយល្អិត)។
- ខ្ទឹមស 4 កំពិឹស ខ្ទឹមក្រហម 4 កំពឹស។
- រំដេង 1 ស្លាបព្រាកាហ្វេ (ហាន់អោយល្អិត)។
- រមៀត 1 ភាគ 2 ស្លាបព្រាកាហ្វេ។
- ម្ទេសឆ្អើរ 3 ផ្លែ (ចិញ្ច្រាំអោយម៉ត់)។
- សំបកក្រូចសើច 1 ភាគ 4 ។
- សណ្តែកដីលីង 1 ភាគ 2 ពែង (បុកកុំអោយម៉ត់)។
- ស្កស 2 ស្លាបព្រាកាហ្វេ។
- ទឹកត្រី 1 ស្លាបព្រាបាយ។
- អំបិល 1 ស្លាបព្រាកាហ្វេ។
របៀបធ្វើ ៖
យកគ្រឿងមកបុកអោយម៉ត់ល្អហើយដាក់ម្ទេសឆ្អើរចិញ្ច្រាំចូល ហើយបន្តបុកថ្នមៗរហូតដល់វាលាយចូលគ្នាសព្វល្អ។
យកកង្កែបមកធ្វើ កាត់ចុងដៃ ចុងជើង កាត់ក្បាល ព្រលាត់ស្បែកចោល ហើយលាងអោយស្អាត (កុំវះពោះ)។
យកសាច់ជ្រូកចិញ្ច្រាំ សណ្តែកដីលីងមកលាយច្របល់ជាមួយគ្រឿងអោយសព្វល្អ រួចញាត់វាចូលក្នុងពោះកង្កែប ហើយយកតំបុតឬស្សីមកគាប ឬចន្ទាសអាំងសាច់ ហើយដាក់អាំងរហូតដល់ពណ៌ឡើងក្រឡាត។
No comments: