Header Ads

Seo Services

វិធីកំណត់បណ្តាញសង្គម LINE ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់

ខាងក្រោម​នេះគឺជាបៀបកំណត់បណ្តាញសង្គម​ LINE​ យ៉ាងណាដែលដើម្បីអោយមានសុវត្ថិភាពជាងមុនដែលកំពុងពេញនិយម​​​​:

1. បើកLetter Sealing
Letter Sealing មានលក្ខណៈពិសេសដែលអ្នកគួរតែបើកប្រើប្រាស់ ពីព្រោះវាគឺជាប្រព័ន្ធប្រើបា្រស់ចូលទៅលេខផ្ញើសារដែលបានអ៊ិនគ្រីបនៅក្នុងបន្ទប់ជជែកកំសាន្ត End-to-end encryption (E2EE)។ ដោយត្រូវបានបង្កើតឡើងដើម្បីបម្លែងទិន្នន័យសារនៅក្នុង ​Server ទៅជាលេខកូដសម្ងាត់ដើម្បីបងា្ករនរណាម្នាក់ផ្សេងទៀតក្រៅពីអ្នកផ្ញើ និងអ្នកទទួលអាចអានសារនេះបាន បើសិនជាទាំងអ្នកផ្ញើ និង​​អ្នកទទួលដែលបានបើកប្រើ Letter Sealing​ ទាំងសងខាង។ សារដែលបានបញ្ជូន និងទទួលរវាងគ្នានឹងមានសុវត្ថិភាពជាងមុនដោយប្រព័ន្ធនឹងបង្ហាញរូបសញ្ញា "សោរ" នៅក្នុងបន្ទប់ជជែកកំសាន្តនោះ។ តើធ្វើដូចម្តេចដើម្បីចូលទៅកំណត់ Letter Sealing?
សូមចូលទៅកាន់ Settings> Chats & calls > រួចយក Letter Sealing​  


 2. បិទការស្វែងរកលេខសម្គាល់ខ្លួន​ LINE ID
LINE ID ជាវិធីមួយផ្សេងទៀតដើម្បីជួយបន្ថែមមិត្តភក្តិបានយ៉ាងងាយ​ តែពេលខ្លះយើងមិនចង់ឱ្យនរណាម្នាក់បន្ថែមមិត្តមកអ្នកតាមរយៈ LINE ID ។​ អ្នកអាចកំណត់បិទវាបានដោយងាយៗ គឺៈគ្រាន់តែចូលទៅកាន់ Settings> Privacy> បិទ Allow others to add me by ID​ គ្រាន់តែប៉ុណ្ណេះជាអ្នកផ្សេងទៀតនឹងមិនអាចបន្ថែមមិត្តតាមរយៈ  LINE ID បានទៀតឡើយ ។ 


 3. បិទការបន្ថែមមិត្តភក្តិដោយស្វ័យប្រវត្តិតាមលេខទូរស័ព្ទ​ និងការពារអ្នកដទៃភ្ជាប់មិត្តភក្តិតាមលេខទូរស័ព្ទ
ខ្ញុំជឿថាមានមនុស្សជាច្រើនធ្លាប់ជួប Line ចម្លែកៗ បន្ថែមមិត្តមកអ្នកទាំងដែលខ្លួនមិនធ្លាប់ដែលស្គាល់គ្នាពីមុនមក។ បញ្ហាទាំងនេះនឹងកើតឡើងប្រសិនបើវាមិនត្រូវបានបិតការស្វែងរកមិត្តភក្តិដោយស្វ័យប្រវត្តិតាមលេខទូរស័ព្ទ​។ បើអ្នកមិនចង់ឱ្យមនុស្សផ្សេងទៀតដើម្បីបន្ថែមអ្នកតាមលេខទូរស័ព្ទ ឬតាមឈ្មោះ​ អ្នកអាចកំណត់យ៉ាងងាយស្រួលដូចខាងក្រោមៈ
សូមចូលទៅកាន់ Settings> Friends> បន្ទាប់មកជ្រើសបិទ Auto-add friends និងបិទ Allow others to add me នៅពេលដែលបិតទាំងពីរផ្នែកនេះហើយនិងមិនមាននរណាម្នាក់បន្ថែមមិត្តមកអ្នកតាមរយៈលេខទូរស័ព្ទ ឬឈ្មោះបានទៀតឡើយ ។ 


4. ការពារការបញ្ជូនសារពីបុគ្គលទីបី
បញ្ហាមួយទៀតដែលអ្នកប្រើបា្រស់ LINE បានជួបប្រទះគឺមានសារបុគ្គលផ្សេងទៀតដែលមិនមែនជាមិត្តភក្តិ មិនថាជាសារដែលបានបញ្ជូនបន្ត ឬ សុំអោយជួយលេងហ្គេមដែលពេលខ្លះវាគួរអោយរំខានយ៉ាងខ្លាំង។   នេះជាវិធីកំណត់ងាយៗ​ ដើម្បីការពារការបញ្ជូនសាររំខានពីបុគ្គលទីបី
សូមចូលទៅកាន់​ Settings > Privacy > រួចបើក Filter messages​​​​


 5. កំណត់លេខសម្ងាត់ (ចាក់សោលេខសម្ងាត់)​ Passcode lock
 នេះជាវិធីចុងក្រោយដើម្បីការពារអ្នដ៏ទៃលួចបើកមើលទិន្នន័យដែលមាននៅក្នុងសារក្នុងLINE របស់អ្នកៈ
សូមចូលទៅកាន់ Settings> Privacy> Passcode lock > បញ្ចូលលេខសម្ងាត់ 4ខ្ទង់ 2ដង បន្ទាប់មកបានចាកចេញពី LINE នេះបន្ទាប់មកសូមសាលល្បងចូលម្តងទៀតអ្នកនឹងជួបទំព័រដែលស្នើអោយអ្នកវាយពាក្យសម្ងាត់។



ប្រភព: បរទេស


No comments:

Powered by Blogger.