វិធីធ្វើឱ្យផ្ទៃមុខរបស់អ្នកកាន់ស្រស់ថ្លាគួរអោយទាក់ទាញ
អ្នកអាចធ្វើលំហាត់ប្រាណសាច់ដុំនៅលើផ្ទៃមុខរបស់អ្នក
ដើម្បីបង្កើតបាននូវទម្រង់មុខដ៏គួរអោយទាក់ទាញស្បែករលើបរលោងកាន់តែខ្លាំង ដោយអ្នកមិនត្រូវការឧបករណ៍ពិសេស
ឬការវះកាត់ដើម្បីសំរេចគោលដៅនេះទេ។ នៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណលើមុខដំបូងច្រើនតែមានអារម្មណ៍ឆោតល្ងង់
ឬគ្មានប្រយោជន៍ប៉ុន្តែនៅពេលអ្នកសាកល្បងជាមួយវាមួយរយៈពេល អ្នកអាចមើលឃើញលទ្ធផល
ហើយនឹងកាន់តែមានអារម្មណ៍ស្រស់ស្រាយជាមួយធ្វើលំហាត់ប្រាណលើមុខជាក់ជាមិនខាន។
ថ្ពាល់
វិធីសាស្ត្រដើម្បីឱ្យថ្ពាល់របស់អ្នកកាន់តែស្តើង
និងទាក់ទាញ សូមដាក់ម្រាមដៃបី នៅកណ្តាលថ្ពាល់របស់អ្នកហើយរុញឡើងដោយថ្នមៗ។ បើកមាត់របស់អ្នកក្នុងរាង " អក្សរអូរ - O " និងទម្លាក់ចង្ការបស់អ្នកដោយមានអារម្មណ៍ថាទាញសាច់ដុំនៅលើ
ចំហៀងនៃមុខរបស់អ្នក បិទមាត់របស់អ្នក ហើយធ្វើឡើងវិញ។ ដូចគ្នានេះផងដែរដោយប្រើម្រាមដៃបីនៅលើថ្ពាល់របស់អ្នកសូមចុចចុះក្រោមជំនួសវិញ
ធ្វើបបូរមាត់របស់អ្នកញញឹមហើយ សម្រួលបបូរមាត់មកធម្មតាវិញ។ ធ្វើដូច្នេះចំនួន 10ដង។
បបូរមាត់
ពេលវេលាអាចធ្វើអោយស្បែកមុខរបស់អ្នក
ផ្លាស់ប្តូរ យារធ្លាក់ទៅតាមអាយុកាលដែរជាពិសេសត្រង់ចំណុចគែមនៃ
បបូរមាត់ ប្រសិនបើអ្នកអាចជួយត្រង់ចំណុចនេះមិនអោយយារធ្លាក់បាន វាអាចជួយលើកសម្រស់អ្នកថែមមួយកម្រិតទៀត ហើយជួយឱ្យផ្ទៃមុខរបស់អ្នកមើលទៅរឹងមាំនិងស្តើង។ សូមដាក់ម្រាមដៃត្រង់គែមម្ខាងៗ នៃមាត់របស់អ្នកហើយទាញចុះក្រោម។ ប្រើសាច់ដុំមុខរបស់អ្នកដើម្បីញញឹមដែលបង្កើនជ្រុងនៃមាត់របស់អ្នក។ អនុវត្តដដែលៗចំនួន10ដង។ ម្រាមដៃសង្កត់ថ្នមៗដើម្បីជួយអភិវឌ្ឍសាច់ដុំទាំងនោះ។ លើកបបូរមាត់ខាងក្រោមរបស់អ្នកគ្របលើបបូរមាត់ខាងលើរបស់អ្នកហើយញញឹមបន្តិច ដោយមិនឱ្យបបូរមាត់ខាងក្រោមធ្លាក់ពីមកវិញ។ សម្រាកនិងធ្វើម្តងទៀត ចំនួន10ដង។
បបូរមាត់ ប្រសិនបើអ្នកអាចជួយត្រង់ចំណុចនេះមិនអោយយារធ្លាក់បាន វាអាចជួយលើកសម្រស់អ្នកថែមមួយកម្រិតទៀត ហើយជួយឱ្យផ្ទៃមុខរបស់អ្នកមើលទៅរឹងមាំនិងស្តើង។ សូមដាក់ម្រាមដៃត្រង់គែមម្ខាងៗ នៃមាត់របស់អ្នកហើយទាញចុះក្រោម។ ប្រើសាច់ដុំមុខរបស់អ្នកដើម្បីញញឹមដែលបង្កើនជ្រុងនៃមាត់របស់អ្នក។ អនុវត្តដដែលៗចំនួន10ដង។ ម្រាមដៃសង្កត់ថ្នមៗដើម្បីជួយអភិវឌ្ឍសាច់ដុំទាំងនោះ។ លើកបបូរមាត់ខាងក្រោមរបស់អ្នកគ្របលើបបូរមាត់ខាងលើរបស់អ្នកហើយញញឹមបន្តិច ដោយមិនឱ្យបបូរមាត់ខាងក្រោមធ្លាក់ពីមកវិញ។ សម្រាកនិងធ្វើម្តងទៀត ចំនួន10ដង។
ចង្កា
ផ្នែកខាងក្រោមនៃចង្កាគឺជាបញ្ហាមួយសម្រាប់មនុស្សជាច្រើន។ ដើម្បីកាត់បន្ថយភាពយារធ្លាក់នៃចង្កា
ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ។ អ្នកអង្គុយត្រង់នៅលើកៅអីមួយ ហើយផ្អែកក្បាលអ្នកទៅក្រោយ
ងើបចង្ការបស់អ្នកឡើងលើ។ ពង្រីកឆ្អឹងថ្គាមទាបរបស់អ្នកដូច្នេះអ្នកអាចហាមាត់បន្តិច
ដោយយកបបូរមាត់ក្រោមរបស់អ្នកដាក់អោយជាប់ជាមួយបបូរមាត់ខាងលើ តែមិនអោយធ្មេញប៉ះគ្នាទេ
អ្នកអាចមានអារម្មណ៍ថា ខាងក្រោមចង្ការបស់អ្នកដូចជាវែងជាងមុន។ សម្រាកចង្កាហើយធ្វើម្តងទៀត 10 ដងពីរដងក្នុងមួយថ្ងៃ។ អ្នកក៏អាចទុកបបូរមាត់ក្នុងទំរង់ខាងលើ
ដូចជាអ្នកកំពុងឱ្យអ្នកណាម្នាក់ថើប
ខណៈដែលងើបក្បាលរបស់អ្នកត្រលប់មកវិញ។
ពិចារណា
សាច់ដុំមុខ ក៏ដូចជាសាច់ដុំដទៃទៀតដែរ
ចូរធ្វើលំហាត់ប្រាណសាច់ដុំមុខរបស់អ្នកយឺតៗ ហើយបង្កើតវាឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃកាន់តែល្អ។ ការព្យាយាមធ្វើការខ្លាំងពេក
ឬលឿនពេកអាចបណ្តាលអោយឈឺសាច់ដុំ និងមិនស្រួលនៅក្នុងមុខរបស់អ្នក។ ម៉្យាងទៀតចូរធ្វើលំហាត់ប្រាណសាច់ដុំមុខរបស់អ្នកទាំងសាងខាង
(ឆ្វេង-ស្តាំ)ដើម្បីកាពារស្នាមជ្រីវជ្រួញថ្មី ដែលអាចនិងកើតមាន។ យោងតាមលោកស្រី Carolyn
Cleaves ស្ថាបនិកនៃ Carolyn's
Facial Fitness បានជំរុញអោយមានការធ្វើលំហាត់ប្រាណស្បែក
និងសាច់ដុំនៃផ្ទៃមុខរបស់អ្នកជាមួយនឹងម្រាមដៃរបស់អ្នកម៉ាស្សាសាច់ដុំទាំងនោះក្នុងទិសដៅដូចគ្នាក្នុងពេលតែមួយ។ នាងបានផ្តល់ដំបូន្មានឱ្យ សម្រាកនៅលើគ្រែ ទំលាក់ក្បាលរបស់អ្នកនៅចំហៀងនៃគ្រែ
ដើម្បីបង្កើនលំហូរឈាមទៅកាន់ស្បែក និងជួយទំនាញបញ្ចេញសម្ពាធលើសាច់ដុំរបស់អ្នកដើម្បីជួយឱ្យពួកគេមើលទៅស្រស់ថ្លា
និងទទួលបានស្បែកស្អាត រលោងជាមុន៕
ប្រភព: ឡើងចឹង
No comments: